Close
Advertiser
loading...

01

loading...

Fish

Swimming fish

1/28/2017

ណូយ វ៉ាន់ណេត លះបង់សិល្បៈ ងាកមកភ្ជាប់និស្ស័យ ព្រះធម៌

ភ្នំពេញ៖ តារាចម្រៀង ជើងចាស់ ពោពេញដោយទឹកដមសំឡេង ដ៏អន្លង់អន្លោច លោក ណូយ វ៉ាន់ណេត ដែលជាម្ចាស់បទ "សម្រស់បុប្ផាកំពង់ធំ" បានសម្រេចចិត្ត ចាក់ចេញពីជីវិតសិល្បៈ ទៅចាប់យកព្រះធម៌ ដើម្បីភ្ជាប់និស្ស័យ ជាមួយ ព្រះពុទ្ធសាសនា ។
ក្រោយពីបាន រួមរស់យ៉ាងគង់វង្ស និងមានសុភមង្គល ជាមួយក្រុមគ្រួសារ អស់រយៈពេលជាយូរមកហើយនោះ តារាមច្រៀងជើងចាស់ និងជាគ្រូចម្រៀងមួយរូប ដែលធ្លាប់បង្ហាត់បង្រៀន និងមានកូនសិស្សជាច្រើន ដែលលោកដើរលើផ្លូវ វិថីសិល្បៈមួយនេះ អស់រយៈកាលជាយូរមកហើយនោះ នៅពេលនេះលោក ណូយ វ៉ាន់ណេត បានសម្រេចចិត្ត ទៅសាងព្រះភ្នួស បួសសងគុណម្តាយ ព្រមទាំងដើម្បីភ្ជាប់និស្ស័យ ជាមួយព្រះ ដែលនឹងធ្វើឡើង នៅដើមខែកុម្ភៈនេះតែម្តង ។
លោក ណូយ វ៉ាន់ណេត បានដាក់ចិត្តដាក់កាយ ជាមួយព្រះធម៌ តាមរយៈការសាងព្រះភ្នួស ប៉ុន្តែយ៉ាងណាមិញ យើងមិនទាន់សំការបញ្ជាក់ ពីរូបលោកបានទេថា រូបលោក និងសាងព្រះភ្នួស ដោយបោះបង់ចោល ជីវិតជាអ្នកសិល្បៈ ជារៀងរហូត ឬលោកនឹងត្រលប់មកវិញ នៅពេលណានោះទេ ។
បើតាមប្រសាសន៍អ្នកស្រី សោម ម៉ានី ដែលជាភរិយារបស់លោក ណូយ វ៉ាន់ណេត បានប្រាប់ដល់ LookingTODAY នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧នេះថា ប្តីរបស់អ្នកស្រី បានសម្រេចចិត្ត យ៉ាងច្បាស់​ហើយ ដោយថែមទាំងបាន កំណត់ជ្រើសរើស យកពេលវេលា ​ដែលសាកសមរួចហើយដែរ ហើយអ្នកស្រី ពិតជាសប្បាយចិត្ត នៅពេលដែលប្តីរបស់អ្នកស្រី សម្រេចចិត្តសាងព្រះភ្នួស ដោយអ្នកស្រីយល់ថា ប្តីរបស់អ្នកស្រី ក៏មានអាយុ ច្រើនទៅហើយដែរ បើសិនជាបានសាងព្រះភ្នួស គឺជារឿងល្អ ហើយអ្នកស្រីក៏បានបន្ថែមទៀតថា សម្រាប់ចិត្តអ្នកស្រីយល់ថា បើប្តីរបស់អ្នកស្រី សាងព្រះភ្នួស រហូតតែម្តង គឺពិតជាល្អខ្លាំងណាស់ ។
សូមរំលឹកថា ពិធីបុណ្យសាងព្រះភ្នួស តារាចម្រៀងជើងចាស់ លោក ណូយ វ៉ាន់ណេត នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅវត្តនិគ្រោធវ័ន្ត ហៅវត្តគល់ទទឹង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាមួយនឹងការ​សាងព្រះភ្នួសរបស់ លោក ណូយ វ៉ាន់ណេត ផងដែរ កូនប្រុសរបស់លោក ឈ្មោះ ណូយ វណ្ណនាត ក៏បានសម្រេចចិត្ត តាមលោកឪពុករបស់ខ្លួន ដើម្បីសាងព្រះភ្នួស រួមគ្នាផងដែរ៕


loading...

0 comments: